សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយសមាគមជប៉ុន-កម្ពុជា

September 14, 2024

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយសមាគមជប៉ុន-កម្ពុជា រៀបចំកិច្ចជំនួបផ្គូផ្គងអាជីវកម្មរវាងសមាជិករបស់សមាគមទាំងពីរ ដោយផ្ដោតសំខាន់ទៅលើអាជីវកម្មក្នុងវិស័យអាទិភាពមួយចំនួនរួមមាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា អចលនទ្រព្យ និងសេវាកម្ម ក្នុងគោលបំណងបង្កើតឱកាសឱ្យសហគ្រិន និងម្ចាស់អាជីវកម្មកម្ពុជា អាចទាញយកប្រយោជន៍តាមរយៈការកសាងទំនាក់ទំនងធុរកិច្ច ផ្លាស់ប្ដូរមតិយោបល់ និងស្វែងរកដៃគូអាជីវកម្មថ្មី។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងឯកឧត្ដម តាកាហាស៊ី ហ៊្វូមៀគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងស្រដៀងគ្នាថា ទំនាក់ទំនងកម្ពុជា និងជប៉ុនក្នុងវិស័យធុរកិច្ច កំពុងមានការវិវត្តទៅមុខជាលំដាប់ ហើយកម្មវិធីជំនួបផ្គូផ្គងថ្ងៃនេះ ក៏ជាកត្តាចម្បងមួយបន្ថែមទៀតដើម្បីជំរុញដល់កិច្ចសហការរបស់វិស័យឯកជនរវាងប្រទេសទាំងពីរ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អំពីសមាគម៖ https://linktr.ee/yeacambodia
#YEAC #JCA #BusinessMatching #Investment #Policy #YoungEntrepreneurs #YEACambodia #Entrepreneurship #Japan #Cambodia